ស្ថិតនៅចម្ងាយប្រហែល 20km ភាគខាងជើងនៃក្រុងកំពត រមណីយដ្ឋាន Venture Beach of Kampot ស្ថិតនៅក្នុងតំបន់ Kdat Campsite។ រមណីយដ្ឋាននេះមានទីតាំងនៅតាមផ្លូវជាតិលេខ៣ ក្បែរមាត់សមុទ្រនៃឆ្នេរកំពត។ រីសតផ្តល់នូវបរិយាកាសស្រស់ស្រាយ ហ៊ុំព័ទ្ធដោយដើមឈើ សួនច្បារពណ៌បៃតង និងរុក្ខជាតិផ្សេងៗ។ កន្លែងស្ងប់ស្ងាត់ជាមួយសម្លេងខ្យល់សមុទ្ររៀងរាល់នាទី នាំមកនូវភាពរីករាយ និងអារម្មណ៍ស្រស់ស្រាយពេលមកជាមួយដៃគូ មិត្តភ័ក្តិ និងក្រុមគ្រួសាររបស់អ្នកនៅចុងសប្តាហ៍ និងថ្ងៃបុណ្យជាតិ។ អ្នកអាចរកឃើញកន្លែងនេះល្អសម្រាប់ការកម្សាន្តជាក្រុម ជប់លៀងតូច និងសាច់អាំងជាមួយស្រាក្រឡុក អាហារ និងភេសជ្ជៈដែលនាំមកដោយអ្នកប្រសិនបើអ្នកចូលចិត្តសម្រាប់កម្មវិធីពេលល្ងាច។ យើងខ្ញុំមានកន្លែងស្នាក់នៅតាមបឹងហ្គាឡូកុងតឺន័រឯកជន នៅជាប់សមុទ្រ ដើម្បីកម្សាន្តអារម្មណ៍ជាមួយដៃគូរបស់អ្នក ជាមួយទិដ្ឋភាពសមុទ្របែបធម្មជាតិ និងសំឡេងរលកសមុទ្រ ពេលអ្នកកំពុងគេង និងក្រោកពីគេងនៅពេលព្រលឹម។ ខ្ទមស្បូវគឺជាកន្លែងតែមួយគត់សម្រាប់ការបោះជំរុំជាក្រុមអ្នក ដែលអ្នកអាចលេងភ្លេង និងរាំជុំវិញភ្នក់ភ្លើងបោះជំរុំ។ យើងមានបន្ទប់ឯកជននៅវីឡា និងអាងហែលទឹកបែរមុខទៅសមុទ្រ។ ស្ពានតភ្ជាប់ទៅក្នុងសមុទ្រអនុញ្ញាតឱ្យអ្នកថតរូប និងវីដេអូដ៏អស្ចារ្យទុកជាអនុស្សាវរីយ៍ពីបទពិសោធន៍នៃការទៅលេងសមុទ្រ។
សម្រាប់ការកក់ សូមទំនាក់ទំនងផ្នែកលក់របស់យើងខ្ញុំតាមលេខទូរស័ព្ទ/តេលេក្រាម: +855-85-570-545