Deprecated: md5(): Passing null to parameter #1 ($string) of type string is deprecated in
/home2/nakayamacr/public_html/kh/libraries/src/Document/Document.php on line
564
រោងចក្រក្រដាសផ្តល់ក្រដាសគុណភាពស្តង់ដារ និងមានការត្រួតពិនិត្យពីមន្ទីរពិសោធន៍
មានលក់និងជួលម៉ាស៊ីនភ្លើង ឧបករណ៍ធុនធ្ងន់ និងគ្រឿងម៉ាស៊ីនសម្រាប់សំណង់ រោងចក្រ និងឧស្សាហកម្ម
ផ្ទះលក់ក្នុងតម្លៃសមរម្យ មានសុវត្ថិភាព ងាយស្រួលចេញចូល និងថិតក្នុងតំបន់មានមនុស្សរស់នៅច្រើន។
សូមស្វាគមន៍មកកាន់ក្រុមហ៊ុនរបស់យើងខ្ញុំ
ជាមួយបទពិសោធន៍ជាង 5 ឆ្នាំក្នុងការកែច្នៃ និងផលិតក្រដាសកាកសំណល់ យើងធានាផ្តល់គុណភាពផលិតផលគួរជាទីពេញចិត្ត
Nakayama Group មាន Nakayama CR Import & Export រិទ្ធីហេង ថាវីន ផេភើរ រ៉ូលស៍ បុរីរិទ្ធីសក្ក័ និង Venture Beach Resort of Kampot។ អាជីវកម្មរបស់យើងមានឫសគល់ពីការលក់ និងជួលម៉ាស៊ីនភ្លើង គ្រឿងចក្រធុនធ្ងន់ និងឧបករណ៍សិប្បកម្មនាំចូលពីប្រទេសជប៉ុនសម្រាប់ការសាងសង់ រោងចក្រ និងឧស្សាហកម្ម។ ក្នុងរយៈពេល 5 ឆ្នាំចុងក្រោយនេះ យើងធ្វើអាជីវកម្មខាងឧស្សាហកម្មផលិតដុំក្រដាស ហើយបានដំណើរការដោយជោគជ័យនូវខ្សែផលិតកម្មរបស់យើងសម្រាប់ការផ្គត់ផ្គង់ដុំក្រដាសប្រកបដោយគុណភាពដល់អតិថិជនរបស់យើងដើម្បីផលិតកេសក្រដាស ក្រដាសកាតុង និងក្រដាសរឹង។
រោងចក្រក្រដាសរបស់យើងគាំទ្របច្ចេកទេសដោយអ្នកជំនាញចិន និងវៀតណាមក្នុងការគ្រប់គ្រងខ្សែសង្វាក់ផលិតកម្ម ប្រតិបត្តិការម៉ាស៊ីន ការជួសជុលថែទាំ ការធ្វើតេស្តមន្ទីរពិសោធន៍ QA/QC និងការបញ្ជាក់ពីគុណភាព។ យើងផ្គត់ផ្គង់ក្រដាសប្រភេទ Medium នៃ CA & CS និង Testliner នៃ KT ទៅតាមតម្រូវការរបស់អតិថិជន។ ក្រុមហ៊ុនយើងខ្ញុំធានាគុណភាព ស្តង់ដារ និងការផលិតទាន់ពេលវេលាសម្រាប់អតិថិជនរបស់យើង។
សម្រាប់ការសាកសួរអំពីផលិតផលដុំក្រដាស
ស្តុកក្រដាស
ទិន្នន័យកំពុងធ្វើបច្ចុប្បន្នភាព
សេវាកម្មអិតិថជន 24/7
ទូរសព្ទ័/តេឡេក្រាម:
+855-70-36-97-99
Deprecated: htmlspecialchars(): Passing null to parameter #1 ($string) of type string is deprecated in
/home2/nakayamacr/public_html/kh/modules/mod_tz_flex_grid/mod_tz_flex_grid.php on line
33
ជាមួយបទពិសោធន៍ជាង 5 ឆ្នាំក្នុងការកែច្នៃ និងផលិតក្រដាសកាកសំណល់ យើងធានាផ្តល់គុណភាពផលិតផលគួរជាទីពេញចិត្ត
ក្រុមហ៊ុនយើងខ្ញុំទទួលបញ្ជាទិញ ២៤/២៤
សម្រាប់ផលិតផលដុំក្រដាស យើងដំណើរការខ្សែសង្វាក់ផលិតកម្មរបស់យើងរយៈពេល 24 ម៉ោង និង 7 ថ្ងៃ ក្នុងមួយសប្តាហ៍។ យើងទទួលយកការបញ្ជាទិញពីអតិថិជនរបស់យើងសម្រាប់ 24/24 តាមស្តង់ដារ និងលក្ខណៈបច្ចេកទេស តាមតម្រូវការរបស់អតិថិជន។ កម្មករជំនាញ និងអ្នកបច្ចេកទេសរបស់យើងត្រូវបានបណ្តុះបណ្តាលយ៉ាងល្អ ដើម្បីមើលការខុសត្រូវលើផលិតកម្ម និងដោះស្រាយបញ្ហាប្រសិន ករណីមាន។
ប្រភេទដុំក្រដាស
យើងផលិតក្រដាសមធ្យមប្រភេទ CA ពី 100gsm ទៅ 130gsm, CS ពី 100gsm ទៅ 180gsm និងក្រដាសពណ៌ប្រភេទ KT ពី 100gsm ទៅ 160gsm ។ យើងបត់បែនតាមទំហំ និង gsm ទៅតាមតម្រូវការរបស់អតិថិជនសម្រាប់ការផលិតប្រអប់ក្រដាសកាតុង ក្រដាសកេស និងក្រដាសបត់។ យើងធានាការផលិត និងការដឹកជញ្ជូនទាន់ពេលវេលា។ យើងផ្តោតលើគុណភាព និងចំនួនផលិតផល ដែលគុណភាពស្តង់ដារ និងឆ្លងកាត់ការធ្វើតេស្តត្រឹមត្រូវ។
លិខិតបញ្ជាក់ពីការធ្វើតេស្តមន្ទីរពិសោធន៍ក្រដាស
យើងទទួលបានការបណ្តុះបណ្តាលយ៉ាងល្អអំពីការធ្វើតេស្តនៅមន្ទីរពិសោធន៍ក្រដាស។ គំរូក្រដាស់របស់យើងត្រូវបានធ្វើតេស្តនៅមន្ទីរពិសោធន៍របស់យើងក្រោមជំនួយបច្ចេកទេសពីជំនាញការវៀតណាម និងចិន។ បន្ទាប់ពីធ្វើតេស្តដែលមានលទ្ធផលត្រូវគ្នាទៅតាមតម្រូវការរបស់អតិថិជន យើងព្រីនចេញវិញ្ញាបនប័ត្រលទ្ធផលតេស្តមន្ទីរពិសោធន៍ក្រដាសដាក់ភ្ជាប់ជាមួយផលិតផលក្រដាស ដែលបានយើងដឹកទៅឲ្យអតិថិជន។
បន្ទប់ពិសោធន៍ក្រដាស
យើងមានម៉ាស៊ីនធ្វើតេស្តក្រដាសពីរប្រភេទគឺម៉ាស៊ីនធ្វើតេស្តកម្លាំងផ្ទុះ និងម៉ាស៊ីនធ្វើតេស្តកំទេច។ ម៉ាស៊ីនតេស្តទាំងពីរនេះត្រូវបានតំឡើង រៀបចំ និងពិសោធន៍ដោយអ្នកជំនាញវៀតណាម និងចិន ជាមួយគ្រឿងបន្ថែមផ្សេងទៀត ដែលបានដំឡើងក្នុងបន្ទប់ពិសោធន៍ក្រដាសរបស់យើង។ យើងមានរូបមន្ត និងស្ដង់ដារដើម្បីវាស់កម្លាំង និងកំទេចក្រដាស ដើម្បីប្រាកដថាផលិតក្រដាសរបស់យើងមានកំហុសតិចតួច នៅពេលចែកចាយឲ្យដល់អតិថិជនរបស់យើង។
ខ្សែសង្វាក់ផលិតកម្មក្រដាស
ខ្សែសង្វាក់ផលិតកម្មបច្ចុប្បន្នត្រូវបានរៀបចំឡើងដោយអ្នកជំនាញចិន។ ពេលដំណើរការរយៈពេល 24 ម៉ោង យើងអាចផលិតក្រដាសជាមធ្យមបាន 30 តោនក្នុងមួយថ្ងៃ។ នេះគឺដើម្បីធានាដល់ផលិតកម្ម និងការចែកចាយដល់អតិថិជនឲ្យទាន់ពេលវេលា។ 5S Kaizen ត្រូវបានអនុវត្តនៅក្នុងខ្សែផលិតកម្មរបស់យើង។
កម្មករជំនាញ និងអ្នកបច្ចេកទេស
កម្មករជំនាញ និងអ្នកបច្ចេកទេសរបស់យើងទទួលបានការបណ្តុះបណ្តាលនៅនឹងរោងចក្រ ដោយអ្នកជំនាញចិន និងវៀតណាមអំពីរបៀបគ្រប់គ្រង ត្រួតពិនិត្យ និងដំណើរការខ្សែសង្វាក់ផលិតកម្ម ដោយចាប់ផ្តើមពីការក្រឡុកក្រដាស ទៅដល់ដំណើរការម៉ាស៊ីនផលិតក្រដាស និងកាត់ក្រដាស។ បុគ្គលិកយើងខ្ញុំមានជំនាញច្បាស់លាស់ក្នុងលាយទឹកថ្នាំ ជួសជុល និងថែទាំម៉ាស៊ីន និងការងារកាត់ក្រដាស។ បុគ្គលិកភាគច្រើនមានបទពិសោធន៍ជាង 5 ឆ្នាំក្នុងរោងចក្រក្រដាសនៅប្រទេសកម្ពុជា។
របាយការណ៍ផលិតកម្មក្រដាស
ចាប់ពីដើមខែមករាដល់ខែមេសា ឆ្នាំ 2022 យើងផលិតក្រដាស់ជាមធ្យមប្រមាណ 15 តោនក្នុងមួយថ្ងៃ (ក្នុងរយៈពេល 24 ម៉ោង)។ ហើយចាប់ពីខែឧសភា ឆ្នាំ 2022 ដោយប្រើម៉ាស៊ីនក្រដាសធំ យើងអាចផលិតក្រដាសបានជាមធ្យមប្រមាណ 30 តោនក្នុងមួយថ្ងៃ។ ក្រោមការពិគ្រោះបច្ចេកទេស និងការត្រួតពិនិត្យដល់កន្លែងដោយអ្នកជំនាញវៀតណាម ការលាយទឹកថ្នាំ និងសារធាតុគីមីត្រូវបានធ្វើដោយមានស្តង់ដារ នឹងរូបមន្តច្បាស់លាស់ ដើម្បីផលិតផលិតផលត្រឹមត្រូវជូនអតិថិជន។
ការអះអាងរបស់អតិថិជនយើងខ្ញុំ
John DoeDesigner
Frank DoeC.E.O at TemPlaza
Jonathan DoeDeveloper