អ្នកកាន់ស្តុក
- Super User
- Read Time: 1 min
- Hits: 39
- ទទួលទម្រង់បែបបទស្នើសុំសម្ភារៈ ពិនិត្យមើលស្តុកដែលមាន និងបញ្ចេញស្តុកចេញពីឃ្លាំងទំនិញទូទៅ ឃ្លាំងដឹកជញ្ជូនផលិតផលក្រដាស និងឃ្លាំងសិប្បកម្ម។
- កត់ត្រារាល់ប្រតិបត្តិការប្រចាំថ្ងៃនៃស្តុកចូលចេញក្នុង Excel និង/ឬប្រព័ន្ធសារពើភ័ណ្ឌសម្រាប់ឃ្លាំងទំនិញទូទៅ ឃ្លាំងចែកចាយផលិតផលក្រដាស និងឃ្លាំងសិប្បកម្ម។
- គ្រប់គ្រងសមតុល្យដើមគ្រា និងចុងគ្រាស្តុកក្នុងឃ្លាំងទាំងអស់ក្នុង Excel និង/ឬប្រព័ន្ធសារពើភ័ណ្ឌ។
- រៀបចំ គ្រប់គ្រងកន្លែងទុកសម្ភារៈក្នុងឃ្លាំងនីមួយៗ ដោយកំណត់លេខកូដ ស្លាកសញ្ញា និងចំណាត់ថ្នាក់សម្ភារៈ ងាយស្រួលរក ផ្លាស់ទី និងរៀបចំឱ្យមានសណ្តាប់ធ្នាប់។
- រក្សាអនាម័យក្នុងឃ្លាំង ប្រសិនបើអាចធ្វើបានដោយអនុវត្ត 5S Kaizen។
- ទទួលខុសត្រូវទាំងស្រុងចំពោះទំនិញចូលស្តុក និងចេញ សម្រាប់ឃ្លាំងទាំងអស់ ពិសេសចាក់សោរឃ្លាំងនៅពេលដែលគ្មានប្រតិបត្តិការ។
- រៀបចំសំណើទិញទំនិញដែលអស់ពីស្តុក ដើម្បីប្រាកដថាសម្ភារៈទាំងនោះមានស្តុកសុវត្ថិភាពនៅពេលចាំបាច់។
- រៀបចំរបាយការណ៍ស្តុកចូលចេញប្រចាំខែសម្រាប់ឃ្លាំងទាំងអស់ និងរាយការណ៍ទៅនាយកប្រតិបត្តិ/ប្រធានក្រុមហ៊ុន។
- មានជំនាញធ្វើបទបង្ហាញ និងចេះកុំព្យូទ័រកម្មវិធី Word/ Excel។
- ចេះធ្វើការជាក្រុម មានទំនាក់ទំនងល្អ ចេះជួយគ្នា រួសរាយរាក់ទាក់ ស្មោះត្រង់ ប្តេជ្ញាចិត្តធ្វើការ មានវិន័យល្អ និងធ្វើការផ្តោតលើលទ្ធផលការងារ។
- មានបទពិសោធន៍យ៉ាងតិច 2 ឆ្នាំក្នុងការគ្រប់គ្រងស្តុកពីគម្រោងបុរី សំណង់ ឬរោងចក្រ។
- និស្សិតបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកគ្រប់គ្រងពាណិជ្ជកម្ម ឬផ្នែកពាក់ព័ន្ធផ្សេងទៀត។
ថ្ងៃធ្វើការ៖ ថ្ងៃច័ន្ទដល់ថ្ងៃសៅរ៍ (កន្លះថ្ងៃ)
ម៉ោងធ្វើការ៖ 07:30 - 11:30AM / 01:00 - 05:00PM
កន្លែងធ្វើការ៖ ផ្លូវជាតិលេខ 6A ព្រែកតាសេក ជ្រោយចង្វារ ភ្នំពេញ កម្ពុជា
ទូរស័ព្ទ/តេឡេក្រាម៖ 070-81-95-99 អ៊ីមែល៖