ប្រធានក្រុមហិរញ្ញវត្ថុ
- Super User
- Read Time: 1 min
- Hits: 275
- ត្រួតពិនិត្យប្រតិបត្តិការប្រចាំថ្ងៃ និងរបាយការណ៍របស់គណនេយ្យករ A/R និង A/P នៃរោងចក្រក្រដាស ម៉ាស៊ីនភ្លើង ឧបករណ៍ធុនធ្ងន់ គ្រឿងចក្រ និងឡានដឹកទំនិញ ផ្ទះសម្រាប់លក់ និងអាជីវកម្មផ្សេងៗទៀត។
- ត្រួតពិនិត្យ និងរាយការណ៍សង្ខេបនៃបង្កាន់ដៃសាច់ប្រាក់ពីអាជីវកម្ម និងការចំណាយនៃអាជីវកម្មទាំងអស់។
- បង្កើតទម្រង់ របាយការណ៍ និងគោលនយោបាយប្រតិបត្តិការទាក់ទងនឹងហិរញ្ញវត្ថុ លក្ខខណ្ឌចំណាយ ចំណូល និងការចំណាយនៅពេលចាំបាច់។
- គ្រប់គ្រងការទូទាត់ប្រាក់របស់អតិថិជន ដែលបានតិញផ្ទះ និងតាមដានជាមួយប្រធានក្រុមផ្នែកលក់លើការទូទាត់ប្រាក់ដែលមិនទាន់បង់។
- គ្រប់គ្រង និងត្រួតពិនិត្យស្តុកចូលចេញពីឃ្លាំង ការបញ្ជាទិញក្រដាស សំណើទិញ (PR) ការបញ្ជាទិញ (PO) និងសាច់ប្រាក់ចំណាយប្រចាំថ្ងៃ។
- ពិនិត្យបញ្ជីសារពើភណ្ឌសម្រាប់ការលក់សម្រាប់ម៉ាស៊ីនភ្លើង បរិក្ខារធុនធ្ងន់ គ្រឿងម៉ាស៊ីន និងឡានដឹកទំនិញ និងធ្វើបច្ចុប្បន្នភាពបញ្ជីតម្លៃក្រោមការយល់ព្រមពីប្រធានហិរញ្ញវត្ថុ និងគណនេយ្យ។
- គ្រប់គ្រងរបាយការណ៍លក់នៃអាជីវកម្មទាំងអស់។
- គ្រប់គ្រងទ្រព្យសម្បត្តិថេររបស់ក្រុមហ៊ុន និងការរំលោះ។
- ដឹកនាំ និងគ្រប់គ្រងក្រុមគណនេយ្យផ្នែក A/R និង A/P ដើម្បីធ្វើឱ្យប្រាកដថាពួកគេធ្វើការលើ JD ទម្រង់ និងរបាយការណ៍ត្រឹមត្រូវ។
- រៀបចំរបាយការណ៍ហិរញ្ញវត្ថុ ពិសេស P/L សម្រាប់អាជីវកម្មនីមួយៗ និងសរុបជារួម។
- មានជំនាញធ្វើបទបង្ហាញ និងចេះកុំព្យូទ័រក្នុង Word/Excel/Power Skills (អង់គ្លេស & ខ្មែរ)។
- ចេះធ្វើការជាក្រុម មានទំនាក់ទំនងល្អ ចេះជួយគ្នា រួសរាយរាក់ទាក់ ស្មោះត្រង់ ប្តេជ្ញាចិត្តធ្វើការ មានវិន័យ និងធ្វើការផ្តោលើលទ្ធផលការងារ។
- មានបទពិសោធន៍យ៉ាងតិច 2 ឆ្នាំក្នុងការងារហិរញ្ញវត្ថុរបស់បុរី រោងចក្រ ឬក្រុមហ៊ុនសំណង់។
- និស្សិតបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកហិរញ្ញវត្ថុ និងធនាគារ។
ថ្ងៃធ្វើការ៖ ថ្ងៃច័ន្ទដល់ថ្ងៃសៅរ៍ (កន្លះថ្ងៃ)
ម៉ោងធ្វើការ៖ 07:30 - 11:30AM / 01:00 - 05:00PM
កន្លែងធ្វើការ៖ ផ្លូវជាតិលេខ 6A ព្រែកតាសេក ជ្រោយចង្វារ ភ្នំពេញ កម្ពុជា
ទូរស័ព្ទ/តេឡេក្រាម៖ 070-81-95-99 អ៊ីមែល៖